hatori bet

Joselu
Joselu
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក បានឱ្យដឹងថា Joselu បានចាកចេញពី Real Madrid ផ្លាស់ទៅចូលរួមជាមួយក្លិប Al Gharafa នៃលីគកំពូលរបស់ កាតា ជាផ្លូវការហើយក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៦ អមជាមួយជម្រើសបន្តកុងត្រាថ្មីរយៈពេល ១ រដូវកាលទៀត។ដោយឡែកប្រភពមួយទៀតពីសារព័ត៌មាន បានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះនឹងទទួលបានថ្លៃនឿយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងអាជីពរបស់គាត់ ដោយក្នុងមួយខែគាត់នឹងទទួលបានដល់ទៅ ៩ លានដុល្លារអាមេរិកឯណោះ។
Joselu
Joselu
គួរបញ្ជាក់ថា Joselu ត្រូវបាន Real Madrid ខ្ចីជើងពីក្រុម Espanyol កាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅ ចំណែកនៅរដូវកាលនេះ បន្ទាប់ពីកុងត្រាខ្ចីជើងរបស់គេបានផុតសុពលភាព Real Madird ក៏បានទិញផ្តាច់រូបគេពី Espanyol តែម្តង ក្នុងតម្លៃ ១.៥ លានអឺរ៉ូ ឬប្រមាណជា (១.៦ លានដុល្លារអាមេរិក)។ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ Real Madrid បានលក់ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ រូបនេះវិញ ឱ្យទៅក្លិប Al Gharafa ក្នុងតម្លៃ ១.៥ លានអឺរ៉ូ ឬប្រមាណជា (១.៦ លានដុល្លារអាមេរិក) ដដែល៕
Joselu
Joselu

ដកស្រង់ និងកែសម្រួលអត្ថបទ៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ
Powered by